សម្តេចតេជោ ហ៊ុន សែន ប្រកាសម៉ឺងម៉ាត់៖ កម្ពុជាទុកពេល២៤ម៉ោងឲ្យថៃបើកព្រំដែនឡើងវិញ បើមិនដូច្នោះទេ នឹងបិទការនាំចូលបន្លែ ផ្លែឈើថៃទូទាំងប្រទេស!

សម្តេចតេជោ ហ៊ុន សែន ប្រកាសម៉ឺងម៉ាត់៖ កម្ពុជាទុកពេល២៤ម៉ោងឲ្យថៃបើកព្រំដែនឡើងវិញ បើមិនដូច្នោះទេ នឹងបិទការនាំចូលបន្លែ ផ្លែឈើថៃទូទាំងប្រទេស!

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកបញ្ជាក់បន្ថែមថា វិធានការរបស់កម្ពុជា ចំពោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃនោះ គឺកម្ពុជាទុកពេល២៤ម៉ោង ឱ្យភាគីថៃធ្វើឱ្យស្ថានភាពតាមច្រកព្រំដែនវិលត្រឡប់ទៅស្ថានភាពដើមវិញ បើមិនដូច្នោះទេ កម្ពុជា នឹងបិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើថៃ ចូលមកកម្ពុជានៅគ្រប់ច្រកព្រំដែនទាំងអស់។


សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេសក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥

បានបញ្ជាក់ថា បន្ទាប់ពីសម្តេចតេជោ និងសម្តេចធិបតីហ៊ុនម៉ាណែត បានជជែកជាមួយនាយករដ្ឋមន្ត្រីថៃ រួចមក ក៏បានបន្តបើកព្រំដែននៅថ្ងៃនេះទៀត ។ កម្ពុជាទុកពេល២៤ឱ្យភាគីថៃ ប៉ុន្តែបើទាហានថៃមិនបើកទេ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ ។

សម្តេចតេជោបានបញ្ជាក់ថាទាហានថៃជាអ្នកបិទព្រំដែន ដូច្នេះទាហាថៃជាអ្នកបើក សូមកុំយកកម្ពុជាទៅពាក់ព័ន្ធជាមួយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles