សន្តិសុខព្រំដែន៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រៀមកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីធានាសុវត្ថិភាពតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន

សន្តិសុខព្រំដែន៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រៀមកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីធានាសុវត្ថិភាពតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ យោងតាម ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើពិធីគោរពទង់ជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងគណៈស្នងការ ដែលមានកម្លាំងនគរបាលចូលរួមគោរពទង់ជាតិសរុប ៣៧២នាក់ ។ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំកម្លាំងកងអន្តរាគមន៍ចំនួន២កង ដើម្បីត្រៀមទ្រោលសភាពការណ៍សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបែងចែកកម្លាំងទៅតាមតំបន់សមស្របនឹងស្ថានភាពនីមួយៗ ដើម្បីឆ្លើយតបបានយ៉ាងរហ័ស ប្រសិនបើមានករណីកើតឡើង។ ការត្រៀមកម្លាំងនេះ មានគោលបំណងសំខាន់ក្នុងការធានាសភាពការណ៍សន្តិសុខជាប់ជាប្រចាំ និងការពារការរំលោភច្បាប់អន្តរជាតិក្នុងតំបន់ព្រំដែន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

administrator

Related Articles