(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ ធ្វើការបដិសេធព័ត៌មានមិនពិត ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។
ជាមួយនេះដែរ ក្រសួងការពារជាតិ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងៀមស្ងាត់ និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ៕
ប្រភព៖ ក្រសួងការពារជាតិ