ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួន ខណៈដែលហែកជញ្ជាំងផ្ទះគេលួចស្រូវបានយកទៅលាក់ទុកផ្ទះម្តាយបង្កើត ម្ចាស់ទៅយកមកវិញ ជនសង្ស័យជាចោរទាញដាវទៅគំរាមម្ចាស់ស្រូវ ទ្រាំមិនបានប្តឹងនគរបាលឃាត់ខ្លួនតែម្តង។
ការឃាត់ខ្លួនយុវជនជាចោរលួចស្រូវ និងទាញដាវគំរាមម្ចាស់ថែមទៀតផងនោះបានកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា ជនសង្ស័យជាចោរលួចស្រូវហើយទាញដាវគំរាមសម្លាប់ម្ចាស់ផ្ទះត្រូវឃាត់ខ្លួនមានឈ្មោះ ហុក ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ចំណែកម្ចាស់ផ្ទះរងការគំរាមសម្លាប់ពីចោរមានឈ្មោះ កែវ សុផល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលេី។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចទ្រព្យសម្បតិ្តនិងគំរាមសម្លាប់ម្ចាស់ផ្ទះ មួយកេីតឡេីងនៅចំណុចភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ដែលជនសង្ស័យម្នាក់ឈ្មោះ ហុក ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលេី បបានធ្វេីសកម្មភាពយកដាវ ទៅគំរាម លេីជនរងគ្រោះឈ្មោះ កែវ សុផល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលេី។
នគរបាលស្រុកដដែលបានបន្ថែមថា បើតាមការរៀបរាប់របស់ជនរងគ្រោះ ប្រាប់សមត្ថកិច្ចអោយដឹងថា កាលពីថ្ងៃទី១៤ ខែឆ្នាំដដែលវេលាម៉ោង(មិនចាំ) ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពហែកជញ្ជាំងស័ង្ហសីផ្ទះរបស់ខ្លួន ចូលលួចយកស្រូវចំនួន០១បាវ និងបានរេី កកាយសម្ភារះនូវក្នុងផ្ទះថែមទៀត។ ក្រោយមកនៅថ្ងៃដដែលនោះ ជនរងគ្រោះបានរកឃេីញស្រូវរបស់ខ្លួនដែលជនសង្ស័យយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ឈ្មោះ ឈុំ ផល ភេទស្រី អាយុ៥៦ឆ្នាំ (ត្រូវជាម្តាយជនសង្ស័យ) ហេីយខ្លួនបានយកស្រូវនោះត្រឡប់កផ្ទះវិញ។ រហូតមកដល់ថ្ងៃទី១៥ ខែឆ្នាំដដែល ទេីបជនសង្ស័យខឹងបានយកដាវមកគំរាមជនរងគ្រោះ ដោយយកស្រូវត្រឡប់ទៅវិញ។ ជនរងគ្រោះកើតទុកមិនសុខចិត្តបានប្តឹងទៅសមត្ថកិច្ច។
នគរបាលបានបញ្ជាក់បន្ថែមថា លុះរហូតដល់វេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងបានធ្វើការឃាត់ជនសង្ស័យជាចោរខាងលេី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីសួរនាំ។ ក្រោយសាកសួរ ជនសង្ស័យ បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានលួចយកស្រូវ០១បេ ពីក្នុងផ្ទះរបស់ជនឈ្មោះខាងលេីពិតប្រាកដមែន ចំណែកដាវ បានមកពីឈ្មោះ…លឺ ភេទប្រុសអាយុ១៨ឆ្នាំរស់ថ្មីទំលាប់ ឃុំចាន់សែន។
ក្រោយកើតហេតុនគរបាលធ្វើការដកហូតវត្ថុតាងមានដាវ០១ដើម ដែលជនដៃដល់យកទៅគំរាមសម្លាប់ម្ចាស់ផ្ទះ។
បច្ចុប្បន្នជនសង្ស័យខាងលេីរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនកសាងសុំណុំរឿង បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការបន្តតាមផ្លូវច្បាប់ ៕

