ទីក្រុងតែលអាវីវ ៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិក ចំនួន ៣៧០គ្រាប់ និងយន្តហោះដ្រូនរាប់រយគ្រឿង ទៅលើអ៊ីស្រាអែល ក្នុងរយៈពេល ៤ថ្ងៃ នៃជម្លោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។
គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៦ មិថុនានេះ មនុស្ស ២៤នាក់ បានស្លា.ប់នៅក្នុងប្រទេសអ៊ីស្រាអែល និង ៥៩២នាក់ផ្សេងទៀត បានរងរបួស ដោយមនុស្ស ១០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ចាប់តាំងពីការចាប់ផ្តើមជម្លោះកាលពីថ្ងៃសុក្រ ។
គ្រាប់មីស៊ីលទាំងនោះ បានវាយប្រហារចំគោលដៅ ៣០កន្លែង នៅក្នុងប្រទេសអ៊ីស្រាអែល ។
ចំណែកឯ នៅក្នុងប្រទេសអ៊ីរ៉ង់វិញ យ៉ាងហោចណាស់មនុស្ស ២២៤នាក់បានស្លា.ប់តាំងពីថ្ងៃសុក្រមក នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយដកស្រង់សំដីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ៕







