អាមេរិក៖ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានចុះកិច្ចសន្យាតម្លៃ ២០០លានដុល្លារជាមួយក្រសួងការពារជាតិអាមេរិកក្នុងការអភិវឌ្ឍ ឧបករណ៍សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៧ ខែមិថុនា។ តាមគម្រោងគឺកិច្ចសន្យានេះនឹងមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំនេះ ក្រុមហ៊ុន OpenAI នឹងត្រូវអភិវឌ្ឍឧករណ៍សំខាន់ៗមួយចំនួនតាមការចង់បានរបស់ក្រសួងការពារជាតិអាមេរិក ខណៈឧបករណ៍ទាំងនោះត្រូវតែជាប្រភេទឧបករណ៍ដែលអាចរួមចំណែកដោះស្រាយបញ្ហាសន្តិសុខជាតិ ទាំងក្នុងសង្គ្រាម និងដែនសហគ្រាស។ គួរបញ្ជាក់ជូនថា OpenAI ជាក្រុមហ៊ុនកំពុងឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត ដែលមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជា ១០ពាន់លានដុល្លារ និងមានអ្នកប្រើប្រាស់ប្រមាណជា ៥០០លាននាក់ជារៀងរាល់សប្តាហ៍៕
អត្ថបត៖ ភក្តី
ប្រភព៖ Channel News Asia