បញ្ហាបច្ចេកទេស៖ យន្តហោះ Air India ប្រភេទ Boeing 787-8 ហោះត្រលប់ព្រលានវិញភ្លាមៗ ក្រោយចេញដំណើរបានត្រឹម ៧គីឡូម៉ែត្រ

បញ្ហាបច្ចេកទេស៖ យន្តហោះ Air India ប្រភេទ Boeing 787-8 ហោះត្រលប់ព្រលានវិញភ្លាមៗ ក្រោយចេញដំណើរបានត្រឹម ៧គីឡូម៉ែត្រ

ឥណ្ឌា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានហោះត្រលប់ទៅកាន់ព្រលានវិញយ៉ាងបន្ទាន់ក្រោយអ្នកបើកបរសង្ស័យថាមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក Boeing និងមានអាយុកាលនៃការប្រើប្រាស់ ៧ឆ្នាំ។

ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានជើងហោះហើរលេខ AI315 មាន និងមានទិសដៅធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport ) នៃទីក្រុងហុងកុងឆ្ពោះទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ យ៉ាងណាក្តី ក្រោយចេញដំណើរបានជិត ៧គីឡូម៉ែត្រ អ្នកបើកបរយន្តហោះក៏បានសូមការអនុញ្ញាតហោះត្រលប់មកកាន់ព្រលានវិញជាបន្ទាន់ ក្រោយសង្ស័យថាយន្តហោះអាចកំពុងតែមានបញ្ហាខុសប្រក្រតី។ បើទោះជានេះក្តី ហេតុការណ៍នេះមិនបានបណ្តាលឱ្យមានអ្នកដំណើរណាម្នាក់មានគ្រោះថ្នាក់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles