កងទ័ពយើងនៅសមរភូមិជួរមុខ ទទួលបានកម្លាំង និងថាមពលខ្លាំងឡើងទ្វេដង ក្រោយសំឡេងគាំទ្រប្រមូលផ្តុំរាប់មុឺននាក់នៅភ្នំពេញ

សីហា




ថ្ងៃនេះ កងទ័ពយើងនៅសមរភូមិជួរមុខ ទទួលបានកម្លាំង និងថាមពលខ្លាំងឡើងទ្វេដង ក្រោយសំឡេងគាំទ្រប្រមូលផ្តុំរាប់មុឺននាក់នៅភ្នំពេញ និងរាប់រាប់លាននាក់ទូទាំងប្រទេស ស្រុះគ្នាបញ្ជូនទៅ!!

ទិដ្ឋភាពនៃការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដើម្បីធ្វើដំណើរថ្មើរជើងសាមគ្គី “Solidarity March” ក្នុងន័យបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខ ។ ការជួបជុំនេះបង្ហាញពីឈាមជ័រជាខ្មែរ មហាគ្រួសារខ្មែរ ដួងព្រលឹងជាតិខ្មែរ ទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់។ សូមអរគុណដល់កងទ័ពទាំងអស់ ដែលបានលះបង់ដើម្បីឱ្យប្រជាជននៅក្នុងប្រទេសមានភាពរីកចម្រើន សុខសុវត្ថិភាព និងសន្តិភាព។ គួរបញ្ជាក់ថា ចំណុចជួបជុំគឺស្ថិតនៅកោះពេជ្រហើយនឹងធ្វើដំណើរឆ្ពោះទៅវិមានឯករាជ្យ។