មាន សូ​នី​តា៖ ទង្វើតារាថៃមើលងាយកម្ពុជា បញ្ឆេះកំហឹងជាតិសាសន៍ ជាការងារឥតប្រយោជន៍

មាន សូ​នី​តា៖ ទង្វើតារាថៃមើលងាយកម្ពុជា បញ្ឆេះកំហឹងជាតិសាសន៍ ជាការងារឥតប្រយោជន៍

តារា​សម្តែង​នាង មាន សូ​នី​តា បាន​ចាត់​ទុក​ទ​ង្វើ​ពី​តារា​ប្រុស​ថៃ​មួយ​រូប​ដែល​បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម ក្នុង​ន័យ​មើល​ងា​.​យមក​លើ​ប្រទេស​កម្ពុជា គឺជា​រឿង​អត់​ប្រយោជន៍ ព្រោះ​នេះ​ជា​កា​រប​ញ្ជេះ​កំ​ហឹ​.​ង​ជាតិ​សាសន៍​អោយ​ស្អប់​គ្នា​ប៉ុណ្ណោះ ។

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា អ្នកសិល្បៈ​ដែល​ជ្រុលនិយម​បែប​នេះ ទំនងជា​ទទួល​ការ​សិក្សា​មិន​បាន​ពេញលេញ​ឡើយ​ដែល​យើង​មិន​គួរ​យកចិត្តទុកដាក់​មនុស្ស​ធន់​នេះនោះ​ទេ ។


តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម នៅ សូ​នី​តា បាន​លើក​ឡើង​ថា រឿង​ជាតិ ជា​រឿង​យើង​ទាំងអស់​គ្នា​! ជាដំបូង ខ្ញុំ​សូម​ជូនពរ​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​កម្ពុជា​វិញ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ប្រកបដោយ​សុខ​សុវត្ថិភាព មិនតែប៉ុណ្ណោះ គ្រប់យ៉ាង​រាជរដ្ឋាភិបាល​យើង​លោក​យកចិត្តទុកដាក់ និង​បាន​រៀបចំ​ជូន​បងប្អូន​រួច​ជា​ស្រេច​ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ និង​ឱកាស​ការងារ ។

នាង​បញ្ជាក់​ថា ដោយឡែក រឿង​តួ​ថៃ​ដែល​មិន​ល្បី តែ​តោង​ចង់បាន​ល្បី​តាម​រយៈ​ស្ថានការណ៍ ជា​រឿង​ដែល​គ្មាន​ប្រយោជន៍​បំផុត​ព្រោះ​នេះ​ជា​ការ​បញ្ឆេះ​កំ​ហឹ​.​ង​ជាតិ​សាសន៍​ឱ្យ​កាន់តែ​ខឹង​ស្អប់​គ្នា​កាន់តែ​ខ្លាំង ។ តែ​នេះ​យើង​ពិបាក​ហាម​ដែរ ព្រោះ​សារជាតិ​ជា​ឈ្លើ​.​ង គឺ​ឈឺចាប់​ពេល​គេ​បេះ​ចេញពី​សាច់​លែងឱ្យ​ជញ្ជក់​ឈា​.​ម ហើយ​ត្រូវ​គេ​ញិច​ចោល​ទៀត អ្នកសិល្បៈ​ជ្រុលនិយម​បែប​ហ្នឹង មិន​ប្រាកដ​ថា ទទួល​បានការ​សិក្សា​ពេញលេញ​ទេ យើង​ក៏​មិន​គួរ​ឈឺក្បាល​ហាលថ្ងៃ នឹង​មនុស្ស​ធន់​ហ្នឹង​ពេក​ដែរ ។

ទោះជា​យ៉ាងណា នាង​ខ្ញុំ សូម​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បង​ៗ​ទាហាន​ជួរ​មុខ​ដែល​លះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​នូវ​បូរណភាព​ទឹកដី និង​ប្រាសាទ​គ្រប់​ប្រាង្គ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជា​ចុង​ក្រោយ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ខ្មែរ​ទាំងអស់​រក្សា​ចិត្ត​ឱ្យ​ត្រជាក់ នឹងនរ ទុកចិត្ត និង​ជឿជាក់​លើ​ថ្នាក់ដឹកនាំ​ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង មិនតែប៉ុណ្ណោះ យើង​រួម​គ្នា បន្ត​សហការ​គ្នា សាមគ្គី​គ្នា ក្នុង​ការ​គាំទ្រ​ទៅ​ដល់​បង​ៗ​ទាហាន​ជួរ​មុខ​បន្ត​ទៀត​មិន​ថា ជា ថវិកា​ក្ដី ឬ​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ក្ដី ។ នាង​ខ្ញុំ​មាន សូ​នី​តា ពិតជា​មាន​មោទនភាព​ក្នុង​នាម​ជា​កូន​ខ្មែរ ពេល​មានរឿង​ទើប​ដឹង​ថា ខ្មែរ​ក្រោក​ហើយ ប្រទេស​យើង​ខ្លាំង ព្រោះ​ប្រជាជន​យើង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles