ជើងនាវាផ្ទាល់ ចិន-កម្ពុជា: នាវាដឹកទំនិញដំបូង ចេញដំណើរពី Suzhou មកដល់កំពង់ផែព្រះសីហនុ

ជើងនាវាផ្ទាល់ ចិន-កម្ពុជា: នាវាដឹកទំនិញដំបូង ចេញដំណើរពី Suzhou មកដល់កំពង់ផែព្រះសីហនុ

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។

នេះបើយោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងតាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ។

ឯកឧត្តម បានបន្តថា កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming។

តាមឯកអគ្គរដ្ឋទូតខាងលើ ការបើកជើងនាវាឆ្ពោះទៅត្រង់ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណីចន្លោះ ១៥ ទៅ ២០ថ្ងៃ មកនៅត្រឹមតែ ៩ថ្ងៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles