នយោបាយការទូតសភា៖ ក្លិបអ្នកកាសែតកម្ពុជា និងព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាពិសេស

នយោបាយការទូតសភា៖ ក្លិបអ្នកកាសែតកម្ពុជា និងព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាពិសេស

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយព្រឹទ្ធសភា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “នយោបាយការទូតសភា” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វិមានព្រឹទ្ធសភា (សាលសិក្ខាសាលាខាងជើង)។


ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា ដោយមានកិច្ចសហការជាមួយគណៈកម្មការទី៥ ព្រឹទ្ធសភា កអក នឹងរៀបចំវេទិកាពិភាក្សាដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវនយោបាយការទូតសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងវេទិកាពិភាក្សានេះ។

ក.អ.ក ចាត់ទុកវេទិកាខាងលើនេះ ជាឱកាសដ៏កម្រដែលអ្នកសារព័ត៌មានបានជួបពិភាក្សា
ដោយផ្ទាល់ជាមួយស្ថាប័ននីតិប្បញ្ញត្តិហើយអាចលើកជាសំណួរទាក់ទងនឹងនយោបាយការទូតសភាទៅកាន់វាគ្មិនផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles