អ៊ីរ៉ង់៖ ទីផ្សាររូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសអ៊ីរ៉ង់ទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមចោរអ៊ីនធឺណិត ឬ Hacker នេះបើយយោងតាមការចុះផ្សារយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ បើតាមអាជ្ញាធរអ៊ីរ៉ង់បានឱ្យដឹងថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុម Gonjeshke Darande ឬ Predatory Sparrow ដែលជាក្រុមមានទំនោរប្រឆាំងរដ្ឋាភិបាល។
ប្រភពខាងលើបានបន្តថា នៅក្នុងប្រតិបត្តិការវាយប្រហារនោះនោះគឺក្រុម Hacker បានចូលទៅបំផ្លាញទិន្នន័យសំខាន់ៗជាច្រើននៅក្នុងធនាគារ Sepah ដែលជាធនាគាររបស់រដ្ឋាភិបាលអ៊ីរ៉ង់ និងបានបំផ្លាញលុយគ្រីបតូអស់ប្រមាណជា ៩០លានដុល្លារផងដែរ។ សូមបញ្ជាក់ជូនថា ការវាយប្រហារពីសំណាក់ក្រុម Hacker ទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់នៅពេលនេះបានកើតឡើងស្របពេលដែលរដ្ឋាភិបាលអ៊ីរ៉ង់កំពុងជាប់ដៃប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នានេះបានកើតឡើងប្រមាណជា ១សប្តាហ៍មកហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time