(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ។
ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក អមដំណើរឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បន្តចុះពិនិត្យវឌ្ឍនភាពការងារនៅប្រាសាទបាយ័ន និងប្រាសាទមេបុណ្យខាងលិច ដើម្បីស្តាប់បទបង្ហាញពីកិច្ចការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ ដែលការងារនេះ តែងធ្វើជាទៀងទាត់មុនកិច្ចប្រជុំរបស់គណៈកម្មាធិការមួយនេះ៕