Telegram ក្លែងបន្លំ: ករណីឆបោកវិនិយោគប្រើឈ្មោះសម្ដេចតេជោ ហ៊ុន សែន! សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

Telegram ក្លែងបន្លំ: ករណីឆបោកវិនិយោគប្រើឈ្មោះសម្ដេចតេជោ ហ៊ុន សែន! សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានជនខិលខូច បានក្លែងបន្លំធ្វើជា គណនី ‹‹Telegram›› របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខណៈនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ។

បណ្តាញសង្គមការងារផ្លូវការរបស់សម្តេចតេជោ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម (Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ ដោយឱ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ (ឆបោក)។ ចំពោះករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles