បេតិភណ្ឌជាតិ៖ កិច្ចប្រជុំបច្ចេកទេស ICC-អង្គរ និងសំបូរព្រៃគុក លើកទី៤០ ផ្តោតលើការការពារ និងអភិរក្ស

បេតិភណ្ឌជាតិ៖ កិច្ចប្រជុំបច្ចេកទេស ICC-អង្គរ និងសំបូរព្រៃគុក លើកទី៤០ ផ្តោតលើការការពារ និងអភិរក្ស

(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក លើកទី៤០ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។

ចំពោះកិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ដោយលោក Kensuke Nagase អនុប្រធានបេសកកម្មជប៉ុន និងលោក Pierre Vincent ជាទីប្រឹក្សាផ្នែកវប្បធម៌ របស់ស្ថានទូតបារាំង ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចប្រជុំកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការ អាយស៉ីស៉ី-អង្គរ និងសំបូរព្រៃគុក ស្ដីពី កិច្ចការពារ និងអភិរក្សបេតិភណ្ឌ កំពុងប្រព្រឹត្តទៅនេះក្រុមអ្នកជំនាញជាតិ និងអន្តរជាតិនឹងពិនិត្យ ពិភាក្សាតាមដានលើកិច្ចការពារ សង្គ្រាះ និងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

administrator

Related Articles