បច្ចុប្បន្នភាពព្រំដែន៖ ស្ថានភាពកម្ពុជា-ថៃ ព្រឹកថ្ងៃទី១៩ មិថុនា ២០២៥

បច្ចុប្បន្នភាពព្រំដែន៖ ស្ថានភាពកម្ពុជា-ថៃ ព្រឹកថ្ងៃទី១៩ មិថុនា ២០២៥

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា នេះជាស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៖

-នៅរង្វង់ម៉ោង ៧:០០នាទីព្រឹក មន្រ្តីប្រចាំច្រកទ្វារបានសម្របសម្រួលជូនសិស្ស ទៅរៀននៅថៃ និងថៃមករៀននៅកម្ពុជា

-ភាគីកម្ពុជា បើកច្រកនៅវេលាម៉ោង ៩៖០០នាទីព្រឹក

-កម្ពុជាបន្តបិទទាំងស្រុង ការនាំចូលបន្លែ និងផ្លែឈើពីថៃ

-ក្រុមការងារមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តផ្សព្វផ្សាយ និងទទួលចុះឈ្មោះ សម្រាប់ពលករមកពីថៃដើម្បីរកការងារធ្វើ និងរៀនជំនាញបន្ថែម៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles