សារសំឡេងបែកធ្លាយ៖ ក្រុមអាវលឿងថៃបាតុកម្មទាមទារលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង

សារសំឡេងបែកធ្លាយ៖ ក្រុមអាវលឿងថៃបាតុកម្មទាមទារលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង

ថៃ៖ ក្រុមសកម្មជនដែលមានទំនោរប្រឆាំងរដ្ឋាភិបាលថៃ ឬជាទូទៅគេតែងហៅថា ក្រុមអាវលឿង រាប់រយនាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ចុះចេញពីដំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែមិថុនា។ ចលនាទាមទារនេះបានកើតឡើងក្រោយពេលដែលមានការបែបធ្លាយសារសំឡេងរវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គួរបញ្ជាក់ជូនថា នៅក្នុងសារសំឡេងដែលមានរយៈជាង​​១៧នាទីនោះ បានបង្ហាញថា លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra  បានហៅទូរស័ព្ទមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានហៅសម្តេចថា “ពូ” និងបានស្នើឱ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជួយយោគយល់និងសម្របសម្រួលការងារមួយចំនួនដើម្បីបន្ធយភាពតានតឹងនៅតំបន់ព្រំដែននៃប្រទេសទាំង ២។ យ៉ាងណាក្តី សម្រា​ប់ក្រុមអ្នកតវ៉ាបានយល់ឃើញថា ទង្វើរបស់លោកស្រី  Paetongtarn Shinawatra ខាងលើនេះគឺ “ខ្វះជំនាញការទូត” និង “បង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិ”៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

administrator

Related Articles