រដ្ឋមន្ត្រី​ការពារ​ជាតិ ទៀ សីហា ថ្លែង​ថា ការ​កាត់​ក្ដី​រឿង​ព្រំដែន​នៅ ICJ ​មិន​ប្រាកដ​ថា ​កម្ពុជា​ចំណេញ​ទឹកដី ហើយ​ក៏​មិន​ប្រាកដ​ថា​ភាគី​ថៃ​ចំណេញ​ឬ​ខាត​នោះ​ដែរ
Heang




រដ្ឋមន្ត្រី​ការពារ​ជាតិ ទៀ សីហា ថ្លែង​ថា ការ​កាត់​ក្ដី​រឿង​ព្រំដែន​នៅ ICJ ​មិន​ប្រាកដ​ថា ​កម្ពុជា​ចំណេញ​ទឹកដី ហើយ​ក៏​មិន​ប្រាកដ​ថា​ភាគី​ថៃ​ចំណេញ​ឬ​ខាត​នោះ​ដែរ ពោល​គឺ​វា​អាច​មាន​ចំណេញ​​ និង ខាត ប៉ុន្តែ​អ្វី​ដែល​ភាគី​ទាំង​សង​ខាង​ទទួល​បាន​គឺ​សន្តិភាព និង​ឯកភាព​គ្នា​លើ​ព្រំប្រទល់​នៃ​ប្រទេស​ទាំង​ពីរ។​

លោក​បន្ត​ថា បើ​ភាគី​ថៃ​មាន​បំណង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា គឺ​ប្រហែល​ជា​ដោះស្រាយ​បញ្ហា​នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​តាម​រយៈ​យន្តការ​ JBC កន្លង​មក​ហើយ។ ប៉ុន្តែ ថៃ​បាន​អាក់​ខាន​ជាមួយ​ប្រទេស​កម្ពុជា​តាំង​ពីរ​ឆ្នាំ ២០១២ ឬ ២០១៣ មក​ម៉្លេះ ហើយ​បញ្ហា​ចម្បង​គឺ​បណ្ដាល​មក​ប្រើ​ផែនទី​ខុស​គ្នា។