លោកឪស៊ុច ថ្លែងអំណរគុណសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងពលរដ្ឋខ្មែរដែលបានស្វាគមន៍ព្រះតេជគុណ និមន្តចូលមករស់នៅកម្ពុជា…(មានវិដេអូ)
Heang




សារពីសម្តេចនាយករដ្ឋមន្ត្រី ៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ÷ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ។ 

យ៉ាងណាមិញក្រោយទទួលបានការឆ្លើយតបពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារួច លោកឪស៊ុចបានបង្ហោះវិដេអូថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថែមទៀតផង ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖