ថ្នាំចាក់ការពារអេដស៍៖ អាជ្ញាធរអាមេរិកអនុម័តជាផ្លូវការ​

ថ្នាំចាក់ការពារអេដស៍៖ អាជ្ញាធរអាមេរិកអនុម័តជាផ្លូវការ​

អាមេរិក៖ រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិកបានអនុម័តជាផ្លូវការ​ឱ្យមានការចាក់ថ្នាំការពារការឆ្លងជំងឺអេដស៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១៩​ ខែមិថុនា។ ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍នេះមានឈ្មោះថា Yeztugo ជាប្រភេទថ្នាំ PrEP ដែលមានពាក្យពេញថា Pre-exposure Prophylaxis ឬមានន័យជាខេមរភាសាថា “ការការពារមុនពេលប៉ះពាល់”។

ប្រភពខាងលើបានបន្តថា ថ្នាំការពារមិនឱ្យឆ្លងជំងឺអេដស៍ Yeztugo ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Gilead Sciences ហើយនៅក្នុងការប្រើប្រាស់ថ្នាំចាក់ប្រភេទនេះគឺលោកអ្នកត្រូវតែចាក់ឱ្យបានចំនួន ២ដងក្នុងមួយឆ្នាំ ខណៈប្រសិទ្ធភាពរបស់ថ្នាំគឺមានរហូតដល់ជាង ៩៩,៩%។ សូមបញ្ជាក់ជូនថា ថ្នាំការពារការឆ្លងជំងឺអេដស៍ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញជាង ១០ឆ្នាំមកហើយ តែនាពេលកន្លងមកវាមានទម្រង់ជាថ្នាំគ្រាប់និងតម្រូវឱ្យលេបជារៀងរាល់ថ្ងៃទើបមានប្រសិទ្ធភាព ដូចនេះហើយទើបអាជ្ញាធរអាមេរិកមិនទាន់អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅសម្រាប់អ្នកដែលមិនទាន់មានផ្ទុកជំងឺអេដស៍ ហើយចង់ការពារមិនឱ្យឆ្លងជំងឺនេះ គឺអាចទៅចាក់ថ្នាំ Yeztugo នៅតាមមន្ទីរពេទ្យនានានៅអាមេរិបាន និងត្រូវចាក់ឱ្យបានទៀតទាត់ ២ដងក្នុងមួយឆ្នាំ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

administrator

Related Articles