ច្រកព្រំដែនបាត់ដំបង៖ ច្រកអន្តរជាតិដូង និងច្រកផ្សេងទៀតបើកឱ្យឆ្លងកាត់ថ្មើរជើង តែហាមនាំចូលបន្លែផ្លែឈើពីថៃ

ច្រកព្រំដែនបាត់ដំបង៖ ច្រកអន្តរជាតិដូង និងច្រកផ្សេងទៀតបើកឱ្យឆ្លងកាត់ថ្មើរជើង តែហាមនាំចូលបន្លែផ្លែឈើពីថៃ

(ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង និងបណ្តាច្រកព្រំដែនក្នុងខេត្តបាត់ដំបងផ្សេងទៀត បើកដំណើរការឱ្យឆ្លងកាត់ដោយថ្មើរជើងជាធម្មតា តែមិនអនុញ្ញាតិឱ្យនាំចូលបន្លែ ផ្លែឈើមកពីប្រទេសថៃឡើយ។

ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្ថានភាពនៃការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងបងប្អូនពលករ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងបណ្តាច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបងផ្សេងទៀត គឺបើកដំណើរការឱ្យឆ្លងកាត់ដោយថ្មើរជើងជាធម្មតា ដែលចាប់ផ្តើមបើកពី ម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ៤:០០នាទីល្ងាច ប៉ុន្តែមិនអនុញ្ញាតិឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ ដោយចាប់អនុវត្តពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងមកទៅនេះ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

administrator

Related Articles