លោកឪស៊ុច មកខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសនិមន្តព្រះតេជគុណស៊ុច មកគង់នៅកម្ពុជា បើជួបរើសអើង

លោកឪស៊ុច មកខ្មែរ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសនិមន្តព្រះតេជគុណស៊ុច មកគង់នៅកម្ពុជា បើជួបរើសអើង

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ និមន្ត និង​អញ្ជើញ​ព្រះ​តេជគុណ​ស៊ុ​ច (​លោក​ឪ​ស៊ុ​ច​) និង​បងប្អូន​មក​រស់នៅ​ប្រទេស​កម្ពុជា បើសិន​មានការ​រើស​អើយ​ណាមួយ ។

ការ​លើក​ឡើង​របស់​សម្ដេច​បវរ​ធិ​បតី បន្ទាប់​ពី​លោក​ឪ​ស៊ុ​ច បាន​ស្នើ​សុំ​ចូល​មក​ស្រុក​ខ្មែរ ដោយ​មានការ​ចាប់ខ្លួន​ព្រះ​អង្គ ។


យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០២៥​នេះ​ថា ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាមខ្លួន ខ្ញុំព្រះករុណា​ផ្ទាល់ ខ្ញុំ​សូម​ស្វាគមន៍​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) គ្រប់ពេលវេលា ។

សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា ៖ “​មិន​ត្រឹមតែ​ចំពោះ​លោក​ឪ​ស៊ុ​ច​ទេ បើសិនជា​មាន​ព្រះ​តេជគុណ​ព្រះ​ថេ​រា​នុ​ថេរៈ​អង្គ​ណា ឬ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ដែល​ទទួល​រង​នូវ​ការ​រើសអើង ឬ​ការ​មាក់ងាយ ដោយសារ​តែ​ខ្លួន​ជា​ខ្មែរ ឬ​ដោយសារ​តែ​ការ​បញ្ចេញមតិ​ការពារ​នូវ​យុត្តិធម៌ សេចក្តី​ថ្លៃថ្នូរ និង​ភាព​ត្រឹមត្រូវ​របស់​កម្ពុជា ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន ខ្ញុំព្រះករុណា​ខ្ញុំ សូម​និមន្ត និង​អញ្ជើញ​ព្រះ​តេជគុណ និង​បងប្អូន​មក​រស់នៅ​នៅ​ប្រទេស​កម្ពុជា​” ។

សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល និង​ប្រជាជន​ខ្មែរ​ស្វាគមន៍​ព្រះ​តេជគុណ និង​បងប្អូន​គ្រប់ពេលវេលា ហើយ​ធានា​ថា នឹង​មិន​មានការ​រើសអើង ឬ​ចាប់​ជនជាតិ​ខ្មែរ​យើង​បញ្ជូន​ទៅ​ប្រទេស​ណា​ផ្សេង​នោះ​ទេ ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​នៅ​ថ្មី​ៗ​នេះ​ថា លោកតា​ស៊ុ​ច មាន​បញ្ហា​ហើយ​! ត្រូវ​ប៉ូ​លី​ស​ថៃ ចុះ​ទៅ​ដល់​វត្ត ពេល​លោកតា​និយាយ​ប៉ះពាល់​ខ្មែរសុរិន្ទ ការ​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០២៥ ។ ហើយ​លោកតា​និយាយ​ថា ស្អប់​ខ្មែរសុរិន្ទ លោកតា​ចង់​មាន​ន័យ​ថា ខ្មែរលើ “​ដើម​កំណើត​មក​ពី​ខ្មែរ តែ​ភ្លេច​កំណើត​ដូនតា​ខ្មែរ​” ជា​ហេតុ​ធ្វើ​ឲ្យ​ខ្មែរលើ ឬ​ខ្មែរសុរិន្ទ​ភ្លេច​កំណើត​មួយ​ចំនួន មិន​ពេញចិត្ត​លោកតា​ស៊ុ​ច​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles