ក្រសួងមុខងារសាធារណៈ៖ ប្រកាសរៀបចំប្រឡងជ្រើសរើស «មន្ត្រីការទូតជាន់ខ្ពស់» ក្របខណ្ឌ «ក» ចំនួន ៥០នាក់ ចូលបម្រើការងារក្រសួងការបរទេស

ក្រសួងមុខងារសាធារណៈ៖ ប្រកាសរៀបចំប្រឡងជ្រើសរើស «មន្ត្រីការទូតជាន់ខ្ពស់» ក្របខណ្ឌ «ក» ចំនួន ៥០នាក់ ចូលបម្រើការងារក្រសួងការបរទេស

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមុខងារសាធារណៈ បានជូនដំណឹងពី ការរៀបចំការប្រឡងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងបន្ថែមថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើស «មន្រ្តីការទូតជាន់ខ្ពស់» ក្របខណ្ឌប្រភេទ «ក» ចំនួន ៥០នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ចំពោះកាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ និងប្រព័ន្ធ Telegram ០៩៥ ៤២១ ៥៧១, ០១៥ ៩០២ ៥៤៣, ០៩៦ ៩៣៣ ៣៤៤១ នៅរៀងរាល់ថ្ងៃធ្វើការ។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

១.Telegram (https://t.me/mcsgovkh)

២.Facebook (https://www.facebook.com/CivilServiceCambodia)

បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

១.Telegram (https://t.me/CivilServiceNews31)

២.Facebook (https://www.facebook.com/Civil.Service.News)៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ

administrator

Related Articles