Air India: កាត់បន្ថយជើងហោះហើរអន្តរជាតិ ១៥% ក្រោយហេតុការណ៍ធ្លាក់យន្តហោះបណ្តាលឱ្យមនុស្ស ២៧០នាក់បាត់បង់ជីវិត

Air India: កាត់បន្ថយជើងហោះហើរអន្តរជាតិ ១៥% ក្រោយហេតុការណ៍ធ្លាក់យន្តហោះបណ្តាលឱ្យមនុស្ស ២៧០នាក់បាត់បង់ជីវិត

ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India សម្រេចកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនមួយចំនួនបន្ទាប់ពីជើងហោះហើររបស់ខ្លួនមានបញ្ហាជាបន្តបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែមិថុនា។ តាមធម្មតាក្រុមហ៊ុនអាកាសចរណ៍ Air India មានជើងហោះហើរទាំងក្នុងស្រុក និងជើងហោះហើរអន្តរជាតិប្រមាណជាប្រមាណជា ១,០០០ជើងក្នុងមួយថ្ងៃ។

យ៉ាងណាក្តី ចំណាត់ការថ្មីរបស់ក្រុមហ៊ុនដ៏ធំមួយនេះគឺនឹងកាត់ប​ន្ថយជើងហោះរអន្តរជាតិចំនួន ១៥% ហើយសេចក្តីសម្រេចនេះនឹងបន្តអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃពាក់កណ្តាលខែកក្កដា។ គួររម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ទៅបុកអគារស្នាក់នៅរបស់ក្រុមបុគ្គលិកពេទ្យមួយកន្លែង និងបណ្តាលឱ្យមានមនុស្សនៅលើយន្តហោះ និងមនុស្សនៅលើដីស្រាប់សរុបចំនួន ២៧០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ប៉ុ​ន្មានថ្ងៃក្រោយមក​ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មានបញ្ហាបច្ចេកក្នុងពេលហោះហើរហើយត្រូវបង្ខំចិត្តហោះត្រលប់ទៅកាន់ព្រលានវិញភ្លាមៗក្រោយធ្វើចេញដំណើរបានប៉ុន្មាននាទីប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

administrator

Related Articles