ភ្នំពេញ ៖ យុវជនយើង ចងចាំមិនភ្លេចនូវពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនជួរមុខរបស់យើង ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។

ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខ័ន្ធ ព្រិន្ទបាលឯក សួន រោន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ដោយសារការផ្ទុះអាវុធ បង្ករឡើងដោយកងទ័ពថៃដែលបានបើកការវាយប្រហារមកលើលេណដ្ឋានរបស់កម្ពុជា។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ គ្រប់កាលៈទេសៈ ដែលមានការប្រមាថពីបរទេស យុវជនយើងនឹងមិននៅស្ងៀមជាដាច់ខាត។



