បង្ក្រាបម៉ូតូខុសច្បាប់៖ នគរបាលខណ្ឌកំបូល ឃាត់ម៉ូតូស៊ីម៉ាំងបំពង់សំឡេងខុសបច្ចេកទេស ១១គ្រឿង

បង្ក្រាបម៉ូតូខុសច្បាប់៖ នគរបាលខណ្ឌកំបូល ឃាត់ម៉ូតូស៊ីម៉ាំងបំពង់សំឡេងខុសបច្ចេកទេស ១១គ្រឿង

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពង់សំឡេងខុសបច្ចេកទេស ចំនួន ១១គ្រឿង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់ស៊ីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន ១១គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន ០១គ្រឿង។

បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វើផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

administrator

Related Articles