ខេត្តកណ្តាល ៖ ក្រុមអ្នកលេងកាំបិតផ្គាក់ និងដាវ ដេញកាប់គេទាំងប្រុស ទាំងស្រី មានអ្នកខ្លះខ្ទេចម៉ូតូ ខ្លះរបួស លុះជួបសមត្ថកិច្ចកំពុងល្បាត ភ័យនាំគ្នាជិះម៉ូតូរត់ ក៏ធ្លាក់ប្រឡាយអមផ្លូវ របួសក្បាលដេចំនួន១០ថ្នេរ សមត្ថកិច្ចចាប់បាន ០៥នាក់ ក្នុងចំណោម០៨នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខ៤១ ក្នុងភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ចំនួន០៧នាក់ ស្រី០១នាក់រួមមាន ៖
១-ឈ្មោះ រឿង ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មានរបួសស្មាខាងឆ្វេង)
២-ឈ្មោះ យៅ រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិភីរី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល (គ្មានរបួស ខូចខាតម៉ូតូ)
៣-ឈ្មោះ មាស សុខមាន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល(ខូចខាតម៉ូតូ និងត្រូវរបួសកញ្ចឹងក)
៤-ឈ្មោះ ង៉ែត ផល្លី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
៥-ឈ្មោះ ប៉ោ សុផាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកណ្ដាល(ខូចខាតម៉ូតូ និងត្រូវរបួលខ្នង)
៦-ឈ្មោះ ទក់ សាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិគោករលុះ ឃុំដុំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ខូចខាតម៉ូតូ គ្មានរបួស)
៧-ឈ្មោះ ទក់ វិសៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិគោករលុះ ឃុំដុំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ខូចខាតម៉ូតូ គ្មានរបួស)
ចំណែកជនសង្ស័យ០៨នាក់(ឃាត់ខ្លួន ០៥នាក់) រួមមាន ៖
១-ឈ្មោះ ជូ គីមស្រៀង ហៅជេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មេក្លោង ឃាត់ខ្លួន)។
២-ឈ្មោះ ថាត ធៀវហ្វូ ហៅហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកកាន់ដាវកាប់ ឃាត់ខ្លួន)។
៣-ឈ្មោះ មឿន រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកកាន់កាំបិតផ្គាក់កាប់ ឃាត់ខ្លួន)។
៤-ឈ្មោះ យ៉ុន ម៉េងហុង ហៅហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
៥-ឈ្មោះ អុល សុខចំរើន ហៅរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
៦-ឈ្មោះ សំ គីមឡុង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកកាប់ គេចខ្លួន)។
៧-ឈ្មោះ អ៊ុ មេសា ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (គេចខ្លួន)។
៨-ឈ្មោះ ណន រិទ្ធី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (គេចខ្លួន)។
ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងរួមមាន ៖
-អាវុធកែច្នៃ(ដាវ)មួយដើម និងកាំបិតផ្គាក់ដងដែកមួយដើម។
-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ព្រៃវែង 1T-1080 ។
-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល 1U-5142 ។
សូមបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានចេញពីកន្លែងផឹកស៊ីនៅហាងជំនោរាត្រី ពេលជិះម៉ូតូដល់ចំណុចកើតហេតុស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមមានកាន់ដាវ និងកាំបិតផ្គាក់ ហើយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួស និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាត បន្ទាប់ធ្វើសកម្មភាពហើយបក្ខពួកជនសង្ស័យបានជិះគេចខ្លួនទៅទិសខាងជើងអស់ទៅ ។
ចំណែកជនរងគ្រោះនៅកន្លែងកើតហេតុ ក៏បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍សំរោងលើ ប៉ុស្ដិ៍ក្រាំងម្កាក់ ចេញល្បាតទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ម៉ូតូពីរគ្រឿង ដាវមួយដើម នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជូ គីមស្រៀង ហៅជេ (ជាមេក្លោង) បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួស និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាតពិតមែន បន្ទាប់មកក៏បានជិះម៉ូតូគេចខ្លួន តែត្រូវបានជួបជាមួយកម្លាំងសមត្ថកិច្ច ខ្លួននិងបក្ខពួកភ័យពេកក៏ព្យាយាមបើកម៉ូតូគេចខ្លួនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឲ្យធ្លាក់ពីផ្លូវចូលក្នុងប្រឡាយអមផ្លូវបណ្តាលឲ្យមានរបួសក្បាលដេចំនួន១០ថ្នេរ ។
ជនសង្ស័យ និងបក្ខពួក បានបន្តសារភាពថា នៅវេលាម៉ោងប្រហែល២៣ និង៣០នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ ខ្លួននិងបក្ខពួកក៏បានធ្វើសកម្មភាពកាប់ម៉ូតូបណ្ដាលឲ្យខូចខាតមួយគ្រឿង និងកាប់ត្រូវមនុស្សស្រីម្នាក់ នៅចំណុចផ្លូវជាតិលេខ៤ ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ថែមទៀត។ ហើយបន្តសារភាពទៀតថា កន្លងមកនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២ និង៣០នាទី នៅចំណុចមុខហាងម្លប់ឬស្សីភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាប់ចំនួន០២លើករួចមកហើយ បានបណ្តាលឲ្យត្រូវមនុស្សមួយនាក់ និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាតចំនួន០៣គ្រឿង។ លុះដល់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ នៅបណ្ដោយផ្លូវជាតិលេខ៥១ មុខសួនកាណាឌីយ៉ា ចំណុចភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាន់ម៉ូតូបណ្ដាលឲ្យខូចខាតចំនួន០៣គ្រឿងផងដែរ ។
ជនសង្ស័យរួមទាំងបក្ខពួកបានបន្តសារភាពអំពីមូលហេតុ ដែលពួកខ្លួនធ្វើសកម្មភាពកាប់គ្នាបែបនេះ ៖ ដោយកន្លងមកមានក្រុមផ្សេងធ្លាប់បានរករឿងវាយពួកខ្លួនមុន ទើបពួកខ្លួនមានគំនុំ ក៏បានបង្កើតក្រុមបក្ខពួកដោយមានដាវ និងកាំបិតផ្គាក់ ហើយចេញធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះទូទៅ ទោះមិនធ្លាប់មានរឿង ឬមិនស្គាល់គ្នាក៏ដោយ ។
ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕







