(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការបង្ហាញពីឆន្ទៈមនសិការសេ្នហាជាតិ និងទឹកដី ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ផោវើរេម (Powaram) បានចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងព្រឹត្ត្រិការណ៏ “ការធ្វើដំណើរថ្មើរជើង Solidarity March” កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដោយចេញដំណើរពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។
នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេម បានចែកភេសជ្ជៈដល់អ្នកចូលរួមនៅក្នុងព្រឹត្តការណ៍នោះទាំងអស់ពិសាដោយមិនគិតថ្លៃ ដើម្បីផ្តល់ថាមពលក្នុងការដើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដែលនេះបង្ហាញពីការគាំទ្រនិងយកចិត្តទុកដាក់បំផុតចំពោះស្មារតីកូនខ្មែរទាំងអស់គ្នា។ ទាំងនេះជាទិដ្ឋភាពខ្លះៗនៃក្បួនព្រឹត្តិការណ៍ “ការធ្វើដំណើរថ្មើរជើង Solidarity March”៕