ភ្នំពេញ ៖ នៅវេលាម៉ោង២០:៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចអាហារដ្ឋានចរណៃ ក្បាលដីលេខ៧៤ ផ្លូវ៣១៣ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតសម្ភារហាងក្នុងអាហារដ្ឋានអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
នៅវេលាម៉ោង២១:២០នាទីយប់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង១៨ម៉ែត្រគូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី













