ក្រសួងរៀបចំដែនដី៖ គម្រោងសំណង់ថ្មីទាំងអស់ ត្រូវបម្រុងទុកទីតាំងសម្រាប់អង់តែនទូរគមនាគមន៍

ក្រសួងរៀបចំដែនដី៖ គម្រោងសំណង់ថ្មីទាំងអស់ ត្រូវបម្រុងទុកទីតាំងសម្រាប់អង់តែនទូរគមនាគមន៍

ភ្នំពេញ ៖ សេចក្តីណៃនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ម្ចាស់គម្រោង បុរីលំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សារទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ឬសំណង់ផ្សេងទៀត ត្រូវទុកទីតាំង សម្រាប់ធ្វើបង្គោលអង់តែន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាបទូរគមនាគមន៍។


ផ្អែកតាមច្បាប់ស្តីពីទូរគមនាគមន៍ឆ្នាំ២០១៥ និងច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងក្នុងគោលបំណងដើម្បី បង្កើនប្រសិទ្ធភាពនៃការវិនិយោគ ការពង្រាយនិងការធ្វើទំនើបកម្មបណ្តាញទូរគមនាគមន៍ ការធានាគុណភាព និង សុវត្ថិភាពសំណង់ និងការលើកកម្ពស់គុណភាពសុខភាព សេវាសាធារណៈ សុខមាលភាពសាធារណៈ ការរក្សា សោភណភាព និងបរិស្ថាន ព្រមទាំងការធានាបាននូវហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាញ និងការផ្តល់សេវាទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព ភាពអាចទុកចិត្តបាន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន.ស.) សូមធ្វើការណែនាំដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ដូចខាងក្រោម ៖
១. ត្រូវរក្សាទុកទីតាំង ឬបន្ទប់សម្រាប់បំពាក់គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ការងារសាងសង់ ឬដំឡើងស្ថានីយ អង់តែន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបង្ហូរតមនាគមន៍។ ទីតាំង ទំហំ និងគម្រោងប្លង់សម្រាប់ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្រាប់ការផ្តល់សេវាទូរគមនាគមន៍ ត្រូវអនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសដូចខាងក្រោម ៖

  • សំណង់ស្ថានីយអង់តែន+ ក្នុងបរិវេណបុរីលំនៅឋាន តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរក្សាទុកដីទំហំ 2.25m? ឬ 1.5m x 1.5m និងដីទំហំ 12m? ឬ 2m x 6m_ឬ 3m x 4m ។
  • ការបំពាក់ប្រព័ន្ធអាយប៊ីអេស (IBS) + ក្នុងអគារពាណិជ្ជកម្ម អគារសហកម្មសិទ្ធិ អគារផ្សារទំនើប និងអគារ ផ្សេងទៀត ត្រូវមានបន្ទប់ទំហំតូចបំផុតត្រឹម 12mÎ ឬ 2m x 6m ឬ 3m x 4m សម្រាប់បំពាក់គ្រឿងសម្ភារៈ បរិក្ខារទូរគមនាគមន៍ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធអាយប៊ីអេស។
  • ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបង្ហូរគមនាគមន៍+ ម្ចាស់សំណង់ អ្នកអភិវឌ្ឍន៏បុរីលំនៅឋាន អ្នកវិនិយោគ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបង្ហូរគមនាគមន៍ ដើម្បីធ្វើជាបណ្តាញបញ្ជូន (Transport Network) និងបណ្តាញតភ្ជាប់ទៅស្ថានីយអង់តែនសម្រាប់ការផ្តល់សេវាទូរស័ព្ទចល័ត និង/ ឬបណ្តាញតភ្ជាប់ទៅទីតាំងអ្នក ប្រើប្រាស់ (Last-mile Network) រួមទាំងប្រអប់ Fiber Termination Box សម្រាប់ផ្តល់សេវាអ៊ីនធឺណិត អចល័ត i (FTTH) និងសេវាទូរស័ព្ទអចល័ត ព្រមទាំងអាចផ្ដល់ជម្រើសដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរពី
    ប្រតិបត្តិករអ៊ីនធឺណិតមួយទៅប្រតិបត្តិករអ៊ីនធឺណិតមួយទៀតដោយពុំចាំបាច់រៀបចំបណ្តាញថ្មី។

២. ត្រូវសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ក្នុងការសាងសង់ ឬការដំឡើងស្ថានីយអង់តែន ឬការបំពាក់ប្រព័ន្ធ អាយប៊ីអេស ឬការសាងសង់បណ្តាញខ្សែកាបទូរគមនាគមន៍ ទៅក្នុងគម្រោងសាងសង់ ដោយអនុលោមតាម បទប្បញ្ញត្តិបច្ចេកទេសសំណង់ បទប្បញ្ញត្តិបច្ចេកទេសទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃផ្សេងទៀត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់សំណង់ អ្នកអភិវឌ្ឍន៍បុរីលំនៅឋាន អ្នកវិនិយោគតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់ផ្សេងទៀត និងសាធារណជនទូទៅ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles