នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «រថក្រោះ និងយន្តហោះដែលគេដាក់មក បើបងប្អូនយើងបាញ់ឆេះ តើគួរឲ្យគាត់ប៉ុន្មានដើម្បីជាការលើកទឹកចិត្ត។ យើងកំពុងតែពិចារណា។ បើសិនជាមានការបំពាន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងការការពារទឹកដី។ ទោះបីឧបករណ៍របស់កម្ពុជាមិនទំនើបខ្លាំង ប៉ុន្តែ ទឹកចិត្តនិងឧបករណ៍បំពាក់គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំងដែលចូលបំពានទឹកដីរបស់យើង»។
