សារៈសំខាន់ទិវាអូឡាំពិក៖ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ការរម្លឹកខួបដាស់តឿនមនុស្សជាតិឱ្យចងចាំគុណបំណាច់ចលនាអូឡាំពិកដើម្បីសន្តិភាព

សារៈសំខាន់ទិវាអូឡាំពិក៖ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ការរម្លឹកខួបដាស់តឿនមនុស្សជាតិឱ្យចងចាំគុណបំណាច់ចលនាអូឡាំពិកដើម្បីសន្តិភាព

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ការរម្លឹកខួប «ទិវាអូឡាំពិក-Olympic Day» គឺជាការដាស់តឿនប្រជាពលរដ្ឋ ក៏ដូចជាមនុស្សជាតិលើផែនដីនេះឱ្យចងចាំនូវគុណបំណាច់របស់ចលនាអូឡាំពិក ដោយចលនាអូឡាំពិកបានកសាងនូវពិភពលោកមួយដ៏ល្អ និងប្រកបដោយសន្តិភាព។

???????

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្រោយបញ្ចប់ការរៀបចំ ទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា នេះហើយជាប្រធានបទ ដែលត្រូវបានរៀបចំឱ្យចលនាអូឡាំពិកនៅលើពិភពលោកជារៀងរាល់ឆ្នាំនេះ។ កម្ពុជា គឺជាសមាជិករបស់គណៈកម្មការធិការអូឡាំពិកអន្តរជាតិ (IOC) ហើយក្រោយបញ្ចប់សង្រ្គាមស៊ីវិល កម្ពុជាបានចូលជាសមាជិកឡើងវិញ នៅឆ្នាំ១៩៩៤ ហើយជារៀងរាល់ឆ្នាំ ចលនាអូឡាំពិកកម្ពុជាតែងតែចូលរួមក្នុងចលនាអូឡាំពិកពិភពលោក នៅក្នុងអំឡុងពាក់កណ្តាលខែមិថុនានេះតាមរយៈការរៀបចំទិវាអូឡាំពិក ជាពិសេសនៅថ្ងៃទី២៣ ខែមិថុនា គឺជាថ្ងៃរម្លឹកខួបទិវាអូឡាំពិក ដែលជាថ្ងៃរម្លឹកនូវគុណបំណាច់របស់ចលនាអូឡាំពិក ដែលធ្វើឱ្យពិភពលោកទទួលបានសុខសន្តិភាព ការប្រកួតប្រជែងខាងផ្នែកកីឡាដើម្បីឱ្យទទួលបាននូវសុខភាពផ្លូវកាយ និងផ្លូវចិត្តនៅក្នុងសង្គម។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ការរៀបចំទិវាអូឡាំពិក ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន NOCC តែងតែយកចិត្តទុកដាក់ និងជំរុញឱ្យរៀបចំកម្មវិធីនេះ ដើម្បីប្រមែលប្រមូលធាតុផ្សំទាំងឡាយ ព្រមទាំងទ្រឹស្តីអូឡាំពិក ឧត្តមគតិអូឡាំពិកបញ្ជ្រាបទៅក្នុងការអប់រំ។ ដូច្នេះ សិស្សានុសិស្ស និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបានទទួលយកនូវការបញ្ជ្រាបការអប់រំផ្សព្វផ្សាយរបស់អតីតអត្តពលិកអូឡាំពិក ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក ដោយត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ក្នុងការគោរពគ្នាទៅវិញទៅមក ការកសាងនូវមិត្តភាពល្អប្រសើរ ការប្រកួតប្រជែងនូវឧត្តមភាពផ្នែកបច្ចេកទេសកីឡា។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ NOCC បានរៀបចំកម្មវិធីពីរ ក្នុងថ្ងៃតែមួយ ដោយមានការរៀបចំកម្មវិធី ទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ៥រូប ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក។ អតីតអត្តពលិកអូឡាំពិករបស់កម្ពុជា៥រូបបានចែករំលែកនូវចំណេះដឹងអំពីការតស៊ូក្នុងដំណើរជីវិត ការហ្វឹកហាត់រហូតដល់បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក្នុងកម្រិតពិភពលោក ដោយពួកគាត់បានតស៊ូ និងបានឆ្លងកាត់បទពិសោធន៍អ្វីខ្លះ ដែលជាស្មារតីនៃក្តីសង្ឃឹមជូនដល់សិស្សានុសិស្ស អត្តពលិកជម្រើសជាតិ ក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំមួយនេះ ក្នុងន័យឱ្យស្គាល់នូវគុណតម្លៃនៃការតស៊ូ តម្លៃនៃការគោរពវិន័យ ដើម្បីឱ្យឆ្ពោះទៅរកភាពជោគជ័យបាន។

បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា បន្ទាប់ពីទទួលបានការបញ្ជ្រាបផ្សព្វផ្សាយពីចំណេះដឹងនៃចលនាអូឡាំពិក ឧត្តមគតិកីឡា និងស្មារតីនៃការតស៊ូរបស់វាគ្មិនសំខាន់ៗទាំងនេះ រួចហើយ សិស្សានុសិស្ស និងក្រុមជម្រើសជាតិកម្ពុជាបានមកចូលរួមធ្វើចលនាកីឡា នៅក្នុងវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជានិមិត្តរូបនៃឧត្តមគតិកីឡារបស់យើង តាមរយៈការផ្សាភ្ជាប់រវាងកីឡា និងការសិក្សារបស់ពួកគាត់៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles