ស៊ីរី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែបក្នុងព្រះវិហារមួយកន្លែងនៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែមិថុនា។ ព្រះវិហារដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Mar Elias ជាព្រះវិហារដ៏ធំមួយនៅក្នុងរដ្ឋធានី Damascus នៃប្រទេសស៊ីរី។
ប្រភពខាងបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ការវាយប្រហារនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៥២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមក្រសួងមហាផ្ទៃស៊ីរីបានអះអាងថា ការបំផ្ទុះគ្រាប់បែបនេះគឺជាស្នាដៃរបស់ក្រុមភេរវកម្មរដ្ឋអ៊ីស្លាមហើយកសកម្មភាពនេះត្រូវបានចាត់ទុកថាជាអំពីភារវកម្មដ៏ឃោឃៅមួយផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរស៊ីរីនៅមិនទាន់អាចចាប់ខ្លួនក្រុមភេរវករ ដែលជាអ្នកនៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time