ព្យាករណ៍អាកាសធាតុ៖ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ មិថុនា

ព្យាករណ៍អាកាសធាតុ៖ ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ជាពិសេសតំបន់មាត់សមុទ្រ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០ ភាគរយ។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ខ្យល់ បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥ ភាគរយ។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់ បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ៣០ ភាគរយ។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

administrator

Related Articles