ថៃ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បញ្ជាក់ថាច្រកព្រំដែនទាំងអស់បើកធម្មតា គ្មានការផ្ដាច់ភ្លើង ផ្ដាច់អ៊ីនធឺណិត ឬផ្អាកការលក់ប្រេងមកកម្ពុជានោះទេ។ ការសម្រេចបែបនេះ គឺមិនចង់ធ្វើឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរទទួលផលប៉ះពាល់ពីបញ្ហារវាងរដ្ឋនិងរដ្ឋ។


នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod English នៅល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃអង្គារ នេះថា ច្រកព្រំដែនទាំងអស់នៅតែបើកធម្មតា ហើយថាមពលអគ្គិសនីទៅកាន់កម្ពុជា មិនត្រូវបានផ្អាកទេ ដើម្បីមិនចង់ធ្វើឱ្យប្រជាជនថៃ និងកម្ពុជា ទទួលផលប៉ះពាល់ពីបញ្ហារវាងរដ្ឋទាំងពីរ។ លើសពីនេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាជនគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល និងរក្សាភាពស្ងៀមស្ងាត់អ្នកនាំពាក្យបានបញ្ជាក់ថា ច្រកព្រំដែនទាំងអស់ ក៏ដូចជា ច្រកព្រំដែនអចិន្រ្តៃយ៍ ច្រកព្រំដែនបណ្តោះអាសន្ន និងច្រកពាណិជ្ជកម្ម ក៏នៅតែបើក គ្រាន់តែរឹតបន្តឹងការចេញចូល។



ការប្រកាសនេះ វាផ្ទុយនឹងការប្រកាសរបស់យោធាកាលពីរសៀលម្សិលមិញ ដែលបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា។ ទោះបែបណា នេះគ្រាន់ជាការបង្ហោះលើបណ្ដាញសារព័ត៍មាន មិនទាន់មានការបញ្ជាក់ផ្លូវការឡើយ។

