ភ្លើងឆេះភោជនីយដ្ឋានឥណ្ឌា: ដឹងមូលហេតុពេញលេញករណីអគ្គិភ័យជាន់ឡៅតឿនៅក្រោយវត្តសារ៉ាវ័ន្ត ភ្នំពេញ

ភ្លើងឆេះភោជនីយដ្ឋានឥណ្ឌា: ដឹងមូលហេតុពេញលេញករណីអគ្គិភ័យជាន់ឡៅតឿនៅក្រោយវត្តសារ៉ាវ័ន្ត ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាន​សម្លេង​ផ្ទុះ​ធ្លាយ​ហ្គា​ស់​ចេញពី​ហាង​ឥណ្ឌា​១​កន្លែង បង្ក​ជា​ផ្សែង​ហ៊ុយ​ខ្លាំង ផ្អើល​ដល់ មន្ត្រី​ជំនាញ​អគ្គិភ័យ​ចេញ​រថយន្ត​អន្តរា​គម៍ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ភោជនីយដ្ឋាន​យីហោ PUNJABI KITCHEN តាម​ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ផ្សែង​ហ៊ុយ​ខ្លាំង ចេញពី​ភោជនីយដ្ឋាន​ខាងលើ ខណៈ​ទ្វារ​កំពុង​បិទ មនុស្ស​កំពុង​គេង​នៅ​ផ្នែក​ខាងក្នុង ។ បន្ទាប់​មក​គេ​បានលឺ​សម្លេង​មនុស្ស​ស្រែក ដោយ​ការ​ភ្ញាក់ផ្អើល រួច​ឃើញ​ជនបរទេស​ច្រើន​នាក់ រត់​ចេញពី​ក្នុង​ហាង ។


ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា ដោយ​ឃើញ​ផ្សែង​ខ្លាំង អ្នក​ភូមិ​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន​ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ ។

ក្រោយ​ទទួល​ដំណឹង​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង ទៅ​កាន់​ទីតាំង​កើតហេតុ​ធ្វើការ​ពន្លត់​ទាន់​ពេលវេលា ។

អគ្គិភ័យ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​នៅ​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់ទាំង​៣​គ្រឿង មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។ មូលហេតុ​នៃ​ការ​ឆេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles