កូរ៉េខាងជើង៖ ថ្កោលទោសអាមេរិកដាច់អហង្ការ ចំពោះការវាយប្រហារលើអ៉ីរ៉ង់

កូរ៉េខាងជើង៖ ថ្កោលទោសអាមេរិកដាច់អហង្ការ ចំពោះការវាយប្រហារលើអ៉ីរ៉ង់

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៣ ខែមិថុនានេះ បានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ក្រោយ​បានបើកការវាយប្រហារទៅកាន់លើប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ កូរ៉េខាងជើងបានចោទធ្ងន់ៗថា សកម្មភាពរបស់កងកម្លាំងអាមេរិកគឺជាការគំរាមគំហែងយ៉ាងខ្លាំងទៅលើផលប្រយោជន៍និងសន្តិសុខរបស់អ៊ីរ៉ង់។

បើតាមក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាពិរុទ្ធជននៃភាពតានតឹងនៅមជ្ឈិមបូព៌ាក្នុងពេលបច្ចុប្បន្ននេះ ហើយចលនានេះបានកើតចេញពីគំនិតចង់បង្កសង្រ្គាមមិនចេះចប់ និងការពង្រីកទឹកដី ដែលមានការជំរុញទឹកចិត្តពីបណ្តាប្រទេសលោកខាងលិច។ គួររម្លឹកជូនថា កាលពីយប់ថ្ងៃអាទិត្យ ប្រទេសចិននិងរុស្ស៊ីក៏បានធ្វើការថ្កោលទោសអាមេរិកផងដែរ និងបានធ្វើការចោទប្រកាន់ក្នុងន័យដូចគ្នានេះ ពោលគឺបង្កការគំរាមគំហែងដល់អធិបតេយ្យភាពរបស់រដ្ឋមួយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

administrator

Related Articles