ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ភាគីថៃសម្រេចបេីកច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។

ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបេីក ប៉ុន្តែហាមនាំទំនិញចេញ-ចូល ហាមរថយន្ត ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល។មិនអនុញ្ញាតិឲ្យជនបរទេសចេញ-ចូល

តែអនុញ្ញាតិឲ្យសិស្សសាលា-អ្នកជម្ងឺធ្ងន់ចេញចូលបានហើយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា- ថៃសំរាប់អ្នកមានលិខិតឆ្លងដែន(អ្នកជម្ងឺមានប៉ាស្ព័របោះចូលធម្មតា)។
ប្រភព៖ មន្រ្តីច្រកព្រំដែន