យន្តហោះ Qantas អូស្រ្តាលី៖ ហោះគ្មានគោលដៅ ១៥ម៉ោង ក្រោយវិបត្តិបាញ់ប្រហារនៅមជ្ឈិមបូព៌ា

យន្តហោះ Qantas អូស្រ្តាលី៖ ហោះគ្មានគោលដៅ ១៥ម៉ោង ក្រោយវិបត្តិបាញ់ប្រហារនៅមជ្ឈិមបូព៌ា

អូស្រ្តាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវហោះនៅលើអាកាសអស់រយៈពេល ១៥ម៉ោងដោយគ្មានគោលដៅ ដោយសារតែបាញ់ប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways មានទិសដៅធ្វើដំណើរចេញពីទីក្រុង​ Perth នៃប្រទេសអូស្រ្តាលីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងគឺជាយន្តហោះប្រភេទ Boeing 787  ហើយបើយោងតាមកាលវិភាគហោះហើរធម្មតាគឺយន្តហោះមួយគ្រឿងនេះត្រូវចំណាយរយៈពេលសរុប ១៧​ម៉ោង និង ៣០នាទី ទើបអាចទៅដល់គោលដៅ។ យ៉ាងណាក្តី ក្រោយចេញដំណើរពីព្រលានយន្តហោះក្នុងប្រទេសអូស្រ្តាលីបានបន្តិច ជើងហោះហើរក៏ត្រូវបានរំខានដោយការបាញ់មីស៊ីលរបស់កងកម្លាំងនៃប្រទេសអ៊ីរ៉ង់ ពោលគឺបន្តដំណើរទៅមុនមិនបាន ហើយចង់ហោះត្រលប់ក្រោយវិញក៏មិនបាន។ នៅចំពោះមុខការព្រួយបារម្ភពីគ្រោះថ្នាក់នេះ យន្តហោះត្រូវហោះបង្ខំចិត្តហោះទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ហើយត្រូវចំណាយពេលនៅលើអាកាសដោយគោលដៅច្បាស់លាស់អស់រយៈពេល ១៥ម៉ោង ទើបនៅទីបំផុតយន្តហោះអាចទទួលបានការណែនាំឱ្យហោះត្រលប់ចូលប្រទេសអូស្រ្តាលីវិញ ដើម្បីរៀបចំការហោះហើរជាថ្មីម្តងទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles