ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនាវាដឹកប្រេងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងកន្លែងជួសជុលនាវាមួយកន្លែងក្នុងទីក្រុង Batam នៃខេត្ត Riau ដែលជាដែនដីកោះដ៏ធំមួយរបស់ឥណ្ឌូណេស៊ី។
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍ផ្ទុះនាវានេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះមនុស្សចំនួន ៤នាក់បានរបួសស្រាល និងម្នាក់បានរងរបួសធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីអាចបញ្ជាក់ត្រឹមថា នាវាបានផ្ទុះក្នុងអំឡុងពេលកំពុងតែជួសជួល ខណៈមូលហេតុនៃការផ្ទុះនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time