រង្វាន់ ៥លានដុល្លារ៖ អាមេរិកប្រកាសស្វែងរកលោក Mahmoud Habibi ដែលបាត់ខ្លួនដោយតាលីបង់

រង្វាន់ ៥លានដុល្លារ៖ អាមេរិកប្រកាសស្វែងរកលោក Mahmoud Habibi ដែលបាត់ខ្លួនដោយតាលីបង់

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការស្វែងរកនិងដោះលែងបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយភ្នាក់ងារសម្ងាត់តាលីបង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ បុរសដែលសហរដ្ឋអាមេរិកកំពុងតាមស្វែងរករូបនេះមានឈ្មោះថា Mahmoud Habibi ជាពលរដ្ឋអាមេរិកដែលមានដើមកំណើតជាជនជាតិអាហ្វហ្គានីស្ថាន ហើយរូបគាត់ក៏ជាអ្នកជំនួញដ៏មានសក្តានុពលម្នាក់ផងដែរ។

គួររម្លឹកជូនថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក Mahmoud Habibi រួមជាមួយនឹងអ្នកបើកបរផ្ទាល់ខ្លួនរបស់គាត់ម្នាក់ និងបុគ្គលិកចំ​នួន ២៩នាក់នៃក្រុមហ៊ុនទូរគមនាគមន៍ Kabul ដែលជាក្រុមហ៊ុនរបស់គាត់ដែរនោះ ត្រូវបានក្រុមតាលីបង់ដែលជាចលនានយោបាយសាសនាឌីអូបង់ឌីនិយមឥស្លាម និងជាអង្គការសកម្មប្រយុទ្ធមួយនៅប្រទេសអាហ្វហ្គានីស្ថានចាប់ខ្លួន ហើយក្រោយមកក្រុមតាលីបង់ក៏បានដោះលែងពួកគេវិញ លើកលែងតែលោក Mahmoud Habibi ​និងអ្នកបើករថយន្តរបស់គាត់តែប៉ុណ្ណោះ ដែលត្រូវបាត់ខ្លួនគ្មានដំណឹងទាល់តែសោះរហូតមកទល់ពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី សហរដ្ឋអាមេរិកជឿជាក់ថា​ លោក Mahmoud Habibi នៅមានជីវិតនៅឡើយទេ តែកំពុងត្រូវឃុំខ្លួនដោយសម្ងាត់បំផុត ដូចនេះសហរដ្ឋអាមេរិកត្រូវតែតាមស្វែងរករូបគាត់និងជួយរំដោះរូបគាត់ឱ្យមានសេរីភាពជាធម្មតាវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles