ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ មកពីបណ្តាខេត្តនានាទូទាំងប្រទេស បាននិងកំពុងពួតដៃគ្នាយ៉ាងសស្រាក់សស្រាំ ចូលមកទស្សនានៅប្រាសាទតាមាន់ធំ នៅរសៀលថ្ងៃទី២៥ មិថុនា ២០២៥ នេះបើយោងតាមនាយកដ្ឋានព័ត៌មានខេត្តឧត្តរមានជ័យ ។
សូមជម្រាបថា តំបន់ទេសចរណ៍ប្រាសាទតាមាន់ធំ ស្ថិតនៅលើខ្នងភ្នំដងរ៉ែក ក្នុងទឹកដីភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ នៅចម្ងាយពីប្រាសាទតាមាន់តូច ២គីឡូម៉ែត្រ កន្លងទៅ ប្រជាពលរដ្ឋខ្មែរឃ្លាតឆ្ងាយពុំ ដែលបានអញ្ជើញមកទស្សនាដោយសារជួបការលំបាកផ្លូវក្នុងការធ្វើដំណើរ។ ខណៈនេះ បើចង់ធ្វើដំណើរមកទស្សនាតំបន់ប្រាសាទតាមាន់ធំ តាមដងផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ ឆ្ពោះមកដល់ខេត្តបន្ទាយមានជ័យ ៣៥៩គីឡូម៉ែត្រ ឆ្ពោះមកខេត្តឧត្តរមានជ័យ ១១០គីឡូម៉ែត្រ។ បើធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ មានចម្ងាយ៤៦៧គីឡូម៉ែត្រ ធ្វើដំណើរបន្ត ចេញពីទីរួមខេត្តឧត្តរមានជ័យ ទៅតំបន់ទេសចរណ៍ប្រាសាទតាមាន់ធំ ៥៦គីឡូម៉ែត្រប៉ុណ្ណោះ ៕










