ទឹកជំនន់ចិន៖ អាជ្ញាធរជម្លៀសពលរដ្ឋជាង ៨ម៉ឺននាក់ជាបន្ទាន់នៅភាគនិរតី

ទឹកជំនន់ចិន៖ អាជ្ញាធរជម្លៀសពលរដ្ឋជាង ៨ម៉ឺននាក់ជាបន្ទាន់នៅភាគនិរតី

ចិន៖ អាជ្ញាធរចិនបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៨០,៩០០នាក់ជាបន្ទាន់ដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតតំបន់ប៉ែកនិរតី នៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានបណ្តាលឱ្យស្ពានដែលជាផ្លូវឆ្លងកាត់ទន្លេដ៏សំខាន់មួយត្រូវបាក់ស្រុតទាំងស្រុង ហើយការបាក់ស្ពានដ៏សំខាន់នេះក៏កំពុងបង្កឱ្យមានបញ្ហាមួយចំនួនក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួនផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់សេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

administrator

Related Articles