សម្លចាណាងឆ្នាំងយក្សលើកទី១៖ រតនគិរីត្រៀមប្រារព្ធព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ចុងខែនេះ

សម្លចាណាងឆ្នាំងយក្សលើកទី១៖ រតនគិរីត្រៀមប្រារព្ធព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ចុងខែនេះ

(ខេត្តរតនគិរី)៖ ក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃទី ២៦ ខេមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត រៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ នៅបរិវេណគ្រួសារដំរី។

តាមការបញ្ជាក់របស់ ក្រសួទេសចរណ៌ ជូនដំណឹងដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថារដ្ឋបាលខេត្តរតនគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ ២០២៥ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ២៖៣០ នាទីរសៀល នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង។

ចំពោះព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តរតនគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍ឱ្យបានច្រើនកុះករផងដែរ៕

ប្រភព៖ ក្រសួទេសចរណ៍

administrator

Related Articles