ប៉ៃលិន៖ អភិបាលខេត្ត​ចុះ​ទទួល​ពលករ​ខ្មែរ​ពី​ថៃ និង​រៀបចំ​រថយន្តក្រុង​ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​ឥត​គិត​ថ្លៃ

ប៉ៃលិន៖ អភិបាលខេត្ត​ចុះ​ទទួល​ពលករ​ខ្មែរ​ពី​ថៃ និង​រៀបចំ​រថយន្តក្រុង​ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​ឥត​គិត​ថ្លៃ

ខេត្ត​ប៉ៃលិន ៖ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ៩៖០០​នាទី រហូត​ដល់​ម៉ោង ៤៖០០​នាទី​ល្ងាច នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដែល​ឈម​នឹង​ច្រក​បាន​ផា​កាត ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ភាគី​ទាំង​ពីរ បាន​បន្ត​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ត្រឡប់​ចូល​ប្រទេស​វិញ​រៀង​ៗ​ខ្លួន ។

ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ លោកស្រី បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​ជូន​ដំណើរ​បងប្អូន​ពលករ​ខ្មែរ ដែល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ត្រលប់ ទៅ​ស្រុក​កំណើត​វិញ តាម​រយៈ​រថយន្តក្រុង​របស់​រដ្ឋបាល​ខេត្ត ដោយ​ឥត​គិតថ្លៃ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles