សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសារព័ត៌មានថៃ! ផ្ទុះកំហឹងចំពោះព័ត៌មានក្លែងក្លាយថាដកអគ្គបញ្ជាការកងទ័ពដើម្បីវាយថៃ៖ «បើឆ្កួតសូមឆ្កួតតែពួកអួកឯងចុះ»

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសារព័ត៌មានថៃ! ផ្ទុះកំហឹងចំពោះព័ត៌មានក្លែងក្លាយថាដកអគ្គបញ្ជាការកងទ័ពដើម្បីវាយថៃ៖ «បើឆ្កួតសូមឆ្កួតតែពួកអួកឯងចុះ»

ភ្នំពេញ :សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានផ្តាំទៅសារព័ត៌មានថៃមួយ ដែលចុះផ្សាយមិនត្រឹមត្រូវថា «សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការជំនួសដើម្បីត្រៀមវាយថៃ»។ សម្តេចបានផ្តាំទៅសារព័ត៌មាននោះថា «បើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»។


តាមរយះបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ខែមិថុនានេះ​ បានមានប្រសាសន៍ថា​ “ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ពមន្ត្រីរាជការនិងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់ខ្ញុំ មិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុក្ខ លើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងការពារជាតិការទឹកដី”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា(អគ្គភស្តុភារជាន់ខ្ពស់)។ខ្ញុំពេញចិត្តនិងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែម លើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។ មុខនាទីនេះ មិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។

សម្តេចតេជោ បានបញ្ជាក់ថា ” សារព័ត៌មានថៃមួយបានចុះផ្សាយថា ខ្ញុំដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯង ជាអគ្គបញ្ជាការកងទ័ពដើម្បីត្រៀមវាយថៃ។ ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអួកឯងចុះ។
ខ្ញុំជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ តើមានការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ
ដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។ ឈប់បានឈប់ទៅ និងសូមកុំចូលមកឈ្លានពានFacebook ខ្ញុំទៀត”៕ រក្សាសិទ្ធដោយ : សុទ្ធលី

administrator

Related Articles