យោងតាមគណនីរបស់លោកស្រី Sannara Lundi នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កញ្ញាដារីយា ឬគេតែងហៅថាតួព្រះបាទជ័យវ័រ្មនទី៧ មានជម្ងឺជាទម្ងន់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃប៉ុន្មានថ្ងៃ តែថ្ងៃនេះក្រុមគ្រួសារសម្រេចចិត្តបញ្ជូនតាមរថយន្តល្បើនលឿន ទៅព្យាបាលបន្តនៅប្រទេសវៀតណាម។
ក្នុងនោះ លោកស្រី Sannara Lundi បានបន្ថែមថា កញ្ញាដារីយា ជានាដការបាំបុរាណ ទើបមានអាយុ១៦ឆ្នាំ ស្លូតបូត ជាសិស្សសាលាមធ្យមវិចិត្រសិល្បៈ ដែលមានដុងពីកំណើត ត្រូវមកប្រឈមនិងជម្ងឺជាច្រើនមុខ ហើយគ្រួសារមានជីវភាពលំបាកខ្លាំង។
មិនបង្អង់យូរ លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក៏បានចេញប្រាក់ឧបត្ថម្ភដល់ កញ្ញាដារីយា ចំនួន $2000 ដើម្បីឱ្យកញ្ញាដារីយា ដំណើរទៅព្យាបាលនៅវៀតណាម ប្រកបដោយសេចចក្តីសុខសុវត្ថិភាព និងឆាប់បានជាសះស្បើយវិលត្រឡប់មកវិញ៕
ប្រភព៖ Sannara Lundi