សម្តេចតេជោ ហ៊ុន សែន ព្រមានថា នឹងលាតត្រដាងសម្ងាត់ថាក់ ស៊ីន រួមទាំងរឿងប្រមាថព្រះមហាក្សត្រថៃ!

សម្តេចតេជោ ហ៊ុន សែន ព្រមានថា នឹងលាតត្រដាងសម្ងាត់ថាក់ ស៊ីន រួមទាំងរឿងប្រមាថព្រះមហាក្សត្រថៃ!


រាជធានី​ភ្នំពេញ ​៖ ​ទោះបីជា​មិន​បញ្ចេញ​ឈ្មោះ​លោក ​ថា​ក់ ស៊ី​ន ​ចំ​ក្តី សម្តេច​តេ​ជោ ​នាយឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​បាន​ព្រមាន​លាត​ត្រដាង អ្វី​ដែល​អ្នកធ្លាប់​ប្រាប់​សម្តេចផ្ទាល់ ​រួម​ទាំង​ការ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ​ផង​ដែរ ​។


មាន​ប្រសា​ស​ជួប​សំណេះ​សំ​ណាល​សួរសុខទុក្ខ​ជនភៀសសឹក នៅ​ទីទួល​សុវត្ថិភាព វត្ត​ពោធិ ៥០០០​ដើម ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ​នៅ​ខេត្តព្រះវិហារ​ សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​បញ្ជាក់​ថា ​៖ «​ជម្លោះ​នយោបាយ​នៅ​ឯ​ក្រុងបាង​កក ​បាន​ផ្ទេរ​ជម្លោះព្រំដែន​នៅ​កម្ពុជា-​ថៃ ។ អ្នក​ត្រូវ​យល់​ថា ​មិនមែន​កម្ពុជា​ ល្ងង់​ថា​មិនដឹង​រឿង​របស់​អ្នកឯង​នោះ​ទេ​! ថ្ងៃស្អែក​ខ្ញុំ​ នឹងបកស្រាយ​ជូន​អ្នកឯង សូ​ម្បី​អ្នកឯង ​ដូរ​ឧបនាយករដ្ឋមន្ត្រី ​ដែល​ជារដ្ឋមន្ត្រី​មហាផ្ទៃ​ ក៏​អ្នកឯង​ ផ្តាំ​មក​ខ្ញុំ​ដែរ! អ្នកឯង​! សូ​ម្បី​តែ​គ្នាឯងក្បត់​ទៅ​ហើយ តើ​ជាមួយ​ខ្ញុំ អ្នកឯង ហ៊ាន​ក្បត់​ទេ ? ​ច្បាស់​ជា​ហ៊ាន​ក្បត់ » ​។


សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា​ អ្នក​ត្រូវ​ចាំ ​ថ្ងៃ​ទី​១៥ អ្នកឯង​ថា ​ត្រូវ​ដូរអ្នកនោះចេញពី​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បី​យក​ក្រសួងមហាផ្ទៃ​ មក​ឲ្យ​បក្ស​ភឿ​ក​ថៃ កាន់​។ ​សម្តេច​តេ​ជោ គូសបញ្ជាក់ថា​ ៖ «ខ្ញុំ​ជម្រាប​អ្នកឯង និង​ផ្តាំទៅ​អ្នកឯង​ថា​ ដូរ​គេ ប្រយ័ត្ន​គេ​ដូរ​ខ្លួនឯង ហើយ​អ្នកឯង​រង​ចាំមើ ល ទៅ​នូវ​លទ្ធផល ហើយ​ប្រ​សិនបើ​អ្នកឯង​ប្រហើ​ន ខ្ញុំ​និង​លាត​ត្រដាង​ទាំងអស់​ នូវ​អ្វី ដែលអ្នកឯង​និយាយ​ជាមួយ​ខ្ញុំ រាប់​ទាំង​ការ​ប្រមា​ថ​ព្រះមហាក្សត្ររបស់​អ្នកឯង​» ​។

សម្តេច​តេ​ជោ ហ៊ុន ​សែន ប្រធាន​ព្រឹទ្ធសភា​ ក៏​បាន​លើក​ឡើង​ទៀត​ថា ​សូម​ឲ្យ​អ្នកឯង​ (​ថា​ក់ ​ស៊ី​ន​) សូម​ប្រដៅ​កូន​អ្នកឯង​! ​អ្នកឯង​ ក៏​មានកូន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ឯខ្ញុំ​ក៏​មានកូន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​អ្នកឯង កុំ​ភាន់ច្រឡំ​ឲ្យ​សោះ​ជាមួយ ​ហ៊ុន សែន ​។



ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​អះអាង​ថា សម្តេច​មិន​បាន​ជំពាក់​គុណ​ថៃ ​សូ​ម្បី​អ្វីមួយ ស្រាប់រឿងជាតិ និង​ជាតិ​ ​ជា​រឿង​មួយ ប៉ុន្តែ​រឿង​បុគ្គល​ ខ្ញុំ​អត់​មានទេ​។ ខ្ញុំ​អត់​មាន​ជំពាក់​គុណ​អ្នក​ណា ឬ​ថៃ​នោះទេ​។ ​ប៉ុន្តែ​ពួក​ក្រុម​អ្នកឯង ​ជំពាក់​គុណ​ខ្ញុំ តែ​អ្វី​ដែល​ខ្ញុំ​ចង់បាន​ គឺ​ទំនាក់ទំនង​ស្មើភាព គ្មាន​ការ​ឈ្លាន​ពាន​គ្នា គ្មាន​ជ្រៀតជ្រែក​គ្នា តែ​ប៉ុណ្ណឹង​ទេ តើ​អ្នក​យល់​ទេ ? ​ហើយ​បើ​អ្នកឯង​ ចង់បាន​បន្ថែម​អ្នក​ឯង​ឆ្លើយ​តប​ យប់​ហ្នឹង ដើម្បី​ ខ្ញុំ​ប្រមូល​ព័ត៌មាន វ៉ៃមួយ​ចាន​ចេញ​នៅ​ថ្ងៃស្អែក ។

សម្តេច​តេ​ជោ ​បាន​លើក​ឡើង​ទៀត​ថា ស​ម្តេច​អាច​ពន្យា​ពេល ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​និយាយ ​ហើយ​យក​ពេល​៤​ទៅ​៥​ម៉ោង និយាយ​រឿង​នេះ ហើយ​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​។ សម្តេច​ថា ​នៅ​ថ្ងៃនេះ​ សម្តេច​គ្រាន់តែ​បញ្ចេញ​ព័ត៌មាន​បន្តិច ​ដើម្បី​រង​ចាំ​ការ​ប្រតិកម្ម បែប​ណា នៅ យប់​នេះ​ ។ ​សម្តេច​តេ​ជោ ​បាន​គូសបញ្ជាក់​ថា ​៖ «​ខ្ញុំ​សូម​ជម្រាប​ថា អ្នកឯង​ (​ថា​ក់ ​ស៊ី​ន )​ បាន​មកស្នាក់​នៅផ្ទះ ខ្ញុំ​រស់នៅ​ផ្ទះ​ខ្ញុំ ​ហើយ​អ្នកឯង​បាន​ពឹងពាក់​អ្វីខ្លះ និយាយ​អ្វីខ្លះ​ជាមួយ​ខ្ញុំ​។ សូ​ម្បី​តែជនជាតិ​ខ្លួនឯង​ក្បត់ អី​ចឹ​ង​អ្នកឯង​មិន​ខ្លាច​ក្បត់​ជាមួយ​ខ្ញុំ​ទេ​! ខ្ញុំ​យល់​ដឹង​រឿង​នេះ អ្នកឯង​គួរ​ប្រ ដៅ​កូន​របស់​អ្នកឯង​ទៅ ហើយ​កូនស្រី​របស់​អ្នកឯង ​គួរតែ​ត្រូវ​បាន​កុំ​ប្រមាថ​អ្នក​ដទៃ ប៉ុន្តែ​អ្វី​ៗបានកើតឡើង​ទៅ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles