សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា បានស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យមើលការកែច្បាប់ ដើម្បីដកសិទ្ធជនណាម្នាក់ ដែលឃុបឃិតជាមួយជនបរទេស ដើម្បីបំផ្លាញប្រទេសជាតិរបស់ខ្លួន ។

សម្តេចមានប្រសាសន៍បែបនេះ ក្នុងពេលសំណេះសំណាលមួយ នៅខេត្តព្រះវិហារ ដែលមានភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ខណ:ដែលកម្ពុជាមានភាពតានតឹងជាមួយប្រទេសថៃ ក្នុងជម្លោះព្រំដែន ។ នៅក្នុងពេលជាមួយគ្នានោះក៏មានការវិភាគដែលថា ថៃនឹងអាចលេងសន្លឹកបៀរគាំទ្រដល់ក្រុមប្រឆាំងកម្ពុជា ដើម្បីប្រឆាំងមករដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។
ក្នុងពេលជាមួយគ្នានោះ សម្តេចតេជោ ក៏មានប្រសាសន៍ពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិភាព និងដោយប្រើប្រាស់យន្តការទ្វេភាគី ដោយលើកលែងតែតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី៕