យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា មានពួកក្រុមអគតិ និងជ្រុលនិយម ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី
ក្នុងនោះ ការបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី គឺតាមរយៈ៖
១/ ការផុសដោយធ្វើជារូបភាព ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក
២/ កាត់តរូបគណនីរបស់សម្តេចបវធិបតី ដោយសរសេរសារក្លែងក្លាយ ភ្ជាប់នឹងរូបភាព តែចំនុចដែលខុស គឺគ្មានបញ្ចេញម៉ោង បើផុសចេញពីផេកពិត គឺនឹងមានការបង្ហាញម៉ោង ឬថ្ងៃផុស (ដូចជូនភ្ជាប់ក្នុងរូបភាព)
៣/ ការផុសចេញពីផេកផ្លូវការ គឺតែងមានតំណភ្ជាប់ទាំងអស់ (Link) មានន័យថាគ្រប់ផុស គឺតែងមាន Link មួយជានិច្ច
៤/ ផេកផ្លូវការរបស់សម្តេចបវធិបតី មានតំណភ្ជាប់តែមួយ គឺ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr
៥/ ផេកផ្លូវការរបស់សម្តេចបវរធិបតី គឺមានអ្នកតាមដាន ១,៨លាននាក់។
អាស្រ័យហេតុនេះ សូមបងប្អូន អ៊ំពូមីង តាយាយ បង្កើនការប្រុងប្រយ័ត្ន និងតាមដានផេកផ្លូវការរបស់សម្តេចបវរធិបតី ដែលមានតែមួយ ដូចបានបញ្ជាក់ជូននិងតាមរយ:តំណភ្ជាប់ខាងលើ ហើយមិនមានការផុសក្នុងក្រុមផ្សេងនៃហ្វេសប៊ុកនោះទេ៕
ប្រភព៖ ក្រសួងព័ត៍មាន